ព្រះត្រៃបិដក ភាគ ៧២
ព្រះសយម្ភូ ជាអគ្គបុគ្គល មានព្យាយាមធំ លុះទ្រង់ធ្វើអនុមោទនារួចហើយ ទើបទ្រង់គង់ក្នុងកណ្តាលនៃភិក្ខុសង្ឃ ហើយទ្រង់សម្តែងនូវព្រះគាថាទាំងឡាយនេះថា នាគរាជនេះ បានបូជាព្រះពុទ្ធ ជាលោកនាយកផង ព្រះសង្ឃផង ដោយចិត្តជ្រះថ្លានោះ នឹងបានទៅកើតក្នុងទេវលោក។ នាគរាជនេះ នឹងសោយទេវរជ្ជសម្បត្តិអស់ ៧៧ ដង នឹងគ្រប់គ្រងរាជ្យលើផែនដី អស់ ១០៨ ដង។ នឹងបានជាស្តេចចក្រពត្តិអស់ ៥៥ ដង ឯទ្រព្យសម្បត្តិរាប់មិនអស់ នឹងកើតឡើងសម្រាប់ស្តេចចក្រពត្តិនោះ ក្នុងកាលនោះ។ ក្នុងកប្បរាប់មិនបានអំពីកប្បនេះ នឹងមានព្រះពុទ្ធមួយអង្គ ព្រះនាមគោតម កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក។ វរុណនាគរាជនោះ នឹងឃ្លាតចេញអំពីនរក មកកើតជាមនុស្ស មានឈ្មោះថាកោលិត ជាជាតិព្រាហ្មណ៍។ លុះខាង
ID: 637641354167722193
ទៅកាន់ទំព័រ៖