ព្រះត្រៃបិដក ភាគ ៧២

ខ្ញុំ​បាន​ដល់​នូវ​បារមី​នៃ​ឫទ្ធិ ហើយ​ញុំាង​ព្រះធរណី​ដ៏​ជ្រៅ និង​ក្រាស់ ដែល​បុគ្គល​មិន​អាច​ឲ្យ​កម្រើក​បាន ឲ្យ​កម្រើក​បាន​ដោយ​ចុង​ម្រាមជើង​ឆ្វេង។ ខ្ញុំ​មិនដែល​ឃើញ​អស្មិមានះ មានះ​របស់ខ្ញុំ​មិនដែល​មាន​ទេ ខ្ញុំ​ធ្វើ​ចិត្ត​គោរព​ចំពោះ​សមណៈ តាំងពី​សាមណេរ​ទៅ។ ក្នុង​កប្ប​រាប់​មិនបាន រហូតមកដល់​កប្ប​នេះ ខ្ញុំ​បាន​បំពេញ​នូវ​បុញ្ញ​កម្ម​ណាៗ ក៏បាន​សម្រេច​នូវ​សាវក​ភូមិ​នោះ ទាំង​បាន​ដល់​នូវ​អាសវក្ខ័យ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះសម្ពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មហា​មោគ្គល្លាន​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មហា​មោគ្គល្លាន​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637641354731003706
ទៅកាន់ទំព័រ៖