ព្រះត្រៃបិដក ភាគ ៧២

មហា​កស្សប​ត្ថេ​រាប​ទាន ទី៥


 [៥] កាល​ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​បទុមុ​ត្ត​រៈ ជា​ច្បង​ក្នុង​លោក ទ្រង់​មិន​ញាប់ញ័រ​ដោយ​លោកធម៌ ជាទី​ពឹង​នៃ​សត្វលោក ទ្រង់​បរិនិព្វាន​ទៅ ពួក​ជន​នាំគ្នា​ធ្វើការ​បូជា​ព្រះ​សាស្តា​អង្គ​នោះ។ ប្រជុំជន​មានចិត្ត​ខ្ពស់ មានចិត្ត​សប្បាយរីករាយ កាល​ញាតិ និង​មិត្ត​នៃ​ខ្ញុំ​ទាំងនោះ កំពុង​កើត​សង្វេគ បីតិ​កើតឡើង​ដល់​ខ្ញុំ។ ខ្ញុំ​ប្រជុំ​ញាតិ និង​មិត្ត​ទាំងឡាយ ទើប​ពោល​ពាក្យ​នេះ​ថា ព្រះ​លោកនាថ មាន​ព្យាយាម​ធំ ទ្រង់​បរិនិព្វាន​ហើយ បើ​ដូច្នោះ យើង​នឹង​ធ្វើការ​បូជា។ ញាតិ និង​មិត្ត​ទាំងនោះ​ទទួល​ស្តាប់​ថា ប្រពៃ​ហើយ ក៏​ញុំាង​សេចក្តី​រីករាយ​ឲ្យ​កើត​ដល់​ខ្ញុំ​ដោយ​ច្រើន ខ្ញុំ​បាន​ធ្វើ​នូវ​ការ​សន្សំ​បុណ្យ​ក្នុង​ព្រះពុទ្ធ​ជាទី​ពឹង​នៃ​សត្វលោក អង្គ​នោះ។ ខ្ញុំ​បាន​សង់​វិមាន មាន​កំពស់ ១០០ ហត្ថ មាន​ទំហំ ១៥០ ហត្ថ ខ្ពស់​ទើស​អាកាស ជា​វិមាន​មាន​ដំ​ឡៃ ដែល​រចនា​យ៉ាង​ល្អ។
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637641355021940835
ទៅកាន់ទំព័រ៖