ព្រះត្រៃបិដក ភាគ ៧២

ម្ជុល​មាន​ចំនួន ២៥ ដែលគេ​យក​ទៅ​ច្រក​ក្នុង​បំពង់ម្ជុល​ពេញ​ណែន រមែង​កកិត​ដិតជាប់​គ្នា យ៉ាងណាមិញ។ ទីក្រុង​របស់ខ្ញុំ កុះករ​ដោយ​ដំរី សេះ រថ ទីក្រុង​នោះ ច្រើន​ដោយ​ពួក​មនុស្ស ជា​ក្រុង​វិសេស​គួរ​ជាទី​ត្រេកអរ ក៏​យ៉ាងនោះ​ដែរ។ ខ្ញុំ​បរិភោគ (ភោជន) ផង ផឹកទឹក​ផង ក្នុង​បុរី​នោះ រួចហើយ​ទៅកាន់​អត្តភាព​ជា​ទេវតា​ទៀត ក្នុង​បច្ឆិមភព ខ្ញុំ​បរិបូណ៌​ដោយ​ត្រកូល​ខ្ពង់ខ្ពស់។ ខ្ញុំ​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ ជា​អ្នក​សម្បូណ៌​ដោយ​រតនៈ​ច្រើន បាន​លះបង់​ហិ​រញ្ញៈ​ចំនួន ៨០ កោដិ ហើយ​ចេញ​បួស។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មហា​កស្សប​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មហា​កស្សប​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 637641355732722104
ទៅកាន់ទំព័រ៖