ព្រះត្រៃបិដក ភាគ ៧២
ព្រោះតែខ្ញុំបានថ្វាយប្រទីបដោយចិត្តជ្រះថ្លា ដល់ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ទ្រង់កើតក្នុងកាល ៣០ ពាន់កប្បនោះ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអនុរុទ្ធត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អនុរុទ្ធត្ថេរាបទាន។
បុណ្ណមន្តានីបុត្តត្ថេរាបទាន ទី៧
[៧] ខ្ញុំជាអ្នកបង្រៀនមន្ត ចេះចាំមន្ត សម្រេចត្រៃវេទ មានពួកសិស្សចោមរោមហើយ បានចូលទៅគាល់ព្រះសម្មាសម្ពុទ្ធ ដ៏ប្រសើរជាងនរជន។ ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវសត្វលោក ព្រះអង្គជាអ្នកគួរទទួលគ្រឿងបូជា បានសម្តែងនូវកម្មរបស់ខ្ញុំដោយសង្ខេប។ ខ្ញុំបានស្តាប់ធម៌នោះហើយ ក៏ផ្គងអញ្ជលីថ្វាយបង្គំព្រះសាស្តា ហើយបែរមុខឆ្ពោះទៅកាន់ទិសទក្សិណ ដើរចេញទៅ។
ID: 637641357059443973
ទៅកាន់ទំព័រ៖