ព្រះត្រៃបិដក ភាគ ៧២
លុះកន្លងថ្ងៃ និងយប់ទៅ ព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុ កម្ចាត់បង់នូវងងឹតទាំងពួង ទ្រង់កើតឡើងក្នុងលោក។ កាលបើពួកជនជាអ្នកប្រាជ្ញ មានចំនួនច្រើនផ្សាយទៅផង សាសនារីកក្រាស់ក្រែលផង គ្រានោះ ព្រះសម្ពុទ្ធស្តេចចូលទៅកាន់ក្រុងហង្សវតី។ ព្រះពុទ្ធមានបញ្ញាចក្ខុនោះ ទ្រង់សម្តែងធម៌ដើម្បីប្រយោជន៍ដល់ព្រះបិតាក្នុងវេលានោះ ពួកបរិស័ទប្រមាណមួយយោជន៍ ដោយជុំវិញ (មកគាល់ព្រះអង្គ) តាមកាលដ៏គួរនោះ។ គ្រានោះ តាបសឈ្មោះ សុនន្ទៈ ដែលពួកមនុស្សរាប់អាន បានបិទបាំងពុទ្ធបរិស័ទទាំងអស់ ដោយផ្កាទាំងឡាយ។ កាលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសសច្ចៈទាំង ៤ ក្នុងមណ្ឌបដ៏ហើយដោយផ្កាដ៏ប្រសើរ ពួកបរិស័ទមួយសែនកោដិ ក៏បានសម្រេចធម្មាភិសម័យ។ ព្រះសម្ពុទ្ធ ទ្រង់បង្អុរភ្លៀងគឺព្រះធម៌ អស់ ៧ យប់ ៧ ថ្ងៃ លុះដល់ថ្ងៃទី ៨ ព្រះជិនស្រី ក៏ទ្រង់បានទំនាយនូវតាបសឈ្មោះសុនន្ទៈថា
ID: 637641358013506605
ទៅកាន់ទំព័រ៖