ព្រះត្រៃបិដក ភាគ ៧២

លុះ​ខ្ញុំ​ក្រាបទូល​នូវ​ភត្តកាល​រួចហើយ ទើប​ព្រះ​លោកនាយក ព្រះ​នាម​បទុមុ​ត្ត​រៈ ស្តេច​មកកាន់​អារាម​របស់ខ្ញុំ (មួយអន្លើ) ដោយ​ព្រះ​ខីណាស្រព ប្រមាណ​មួយ​ពាន់​អង្គ។ ខ្ញុំ​ដឹង​នូវ​វេលា​ដែល​ព្រះអង្គ ទ្រង់​គង់​ស៊ប់​ហើយ ក៏​បាន​ញុំាង​ព្រះអង្គ ឲ្យ​ឆ្អែត​ស្កប់ស្កល់ ដោយ​បាយ និង​ទឹក លុះ​ខ្ញុំ​ដឹង​នូវ​វេលា​ដែល​ព្រះអង្គ​សោយ​ស្រេចហើយ ទើប​ក្រាបបង្គំទូល​នូវ​ពាក្យ​នេះ​ថា បពិត្រ​ព្រះ​មហាមុនី ខ្ញុំ​ព្រះអង្គ​បាន​ជាវ​ទី​ដី អស់តម្លៃ​មួយ​សែន​កហាបណៈ បាន​ឲ្យ​គេ​សាង​អារាម ឈ្មោះ​សោភនៈ ដោយ​តម្លៃ​កហាបណៈ​ប៉ុណ្ណេះ​ដែរ សូម​ព្រះអង្គ​ទ្រង់​ទទួល។ ដោយ​ការ​ថ្វាយ​ភូមិ​នេះ​ផង ដោយ​ការ​តម្កល់​ចេតនា​ទាំងនេះ​ផង ខ្ញុំ​ព្រះអង្គ​កាល​ទៅ​កើត​ក្នុង​ភព (ណាៗ) សូមឲ្យ​បានសម្រេច តាមដែល​ខ្ញុំ​ព្រះអង្គ​ប្រាថ្នា។
 ព្រះសម្ពុទ្ធ​ទ្រង់​បាន​ទទួល​សង្ឃា​រាម ដែល​ខ្ញុំ​បាន​សាង​ល្អ​ហើយ ព្រះអង្គ​គង់​កណ្តាល​នៃ​ជំនុំ​ភិក្ខុសង្ឃ ហើយ​ទ្រង់​ត្រាស់​នូវ​ព្រះពុទ្ធដីកា​នេះ​ថា បុគ្គល​ណា បាន​ថ្វាយ​សង្ឃា​រាម ដែល​ខ្លួន​បាន​សាង​ល្អ​ហើយ ដល់​ព្រះពុទ្ធ តថាគត​នឹង
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 637641359011318974
ទៅកាន់ទំព័រ៖