ព្រះត្រៃបិដក ភាគ ៧២
សូមពួកស្គរទាំងអស់លាន់ឮខ្ទរខ្ទារ សូមពួកពិណទាំងអស់លាន់ឮ សូមពួកចម្រៀងទាំងអស់ច្រៀងជុំវិញប្រាសាទ។ សូមបល្ល័ង្កមាសដ៏ធំ ដែលបរិបូណ៍ដោយពន្លឺមិនដាច់ ដែលរចនាដោយកែវ ឋិតនៅក្នុងចក្រវាឡ ជាពុទ្ធក្ខេត្តទាំងប៉ុន្មានផង ក្នុងចក្រវាឡ (ដទៃពីនោះផង)។ សូមពួកឈើប្រទីបភ្លឺរុងរឿង សូមឈើទាំងហ្មឺន មានពន្លឺតែបែបមួយតៗ គ្នា។ សូមពួកស្រ្តីគណិកា ពួកស្រ្តីរបាំ និងពួកស្ត្រីអប្សរ ដែលប្រដាប់ដោយពណ៌ផ្សេងៗ នាំ គ្នារាំ នាំគ្នាច្រៀងជុំវិញប្រាសាទ។ តថាគតឲ្យគេលើកទង់ជ័យទាំងអស់ ដ៏វិចិត្រមានពណ៌ ៥ លើចុងឈើខ្លះ លើកំពូលភ្នំខ្លះ លើកំពូលភ្នំសិនេរុខ្លះ។ តថាគតប្រកាសថា សូមពួកមនុស្ស នាគ គន្ធព្វ និងទេវតាទាំងអស់នោះ នាំគ្នាមកនមស្ការ ធ្វើអញ្ជលិកម្ម ចោមរោមប្រាសាទរបស់យើងនេះ។ អំពើជាកុសលណាមួយ ដែលខ្ញុំគប្បីធ្វើដោយកាយ វាចា ចិត្ត (អំពើជាកុសលនោះ) ដែលខ្ញុំបានធ្វើហើយ ជាកុសលគួរដល់ការកើតក្នុងសុគតិ ក្នុងត្រៃត្រឹង្ស។
ID: 637641334677514163
ទៅកាន់ទំព័រ៖