ព្រះត្រៃបិដក ភាគ ៧២

នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​ក្នុង​ដែន អស់​មួយ​ពាន់​ដង នឹង​បាន​ជា​ស្តេច​ផែនដី​ដ៏​ស្តុកស្តម្ភ គណនា​រាប់​មិនបាន។ លុះដល់​មួយ​សែន​កប្ប​ទៀត ព្រះ​គោតម​បរមគ្រូ កើត​ក្នុង​ត្រកូល​ឱក្កា​កៈ នឹង​បាន​ជា​សាស្តា​ក្នុង​លោក។ បុគ្គល​នេះ នឹង​បាន​ជា​ឱរស ជា​ទាយាទ​ក្នុង​ធម៌ ជា​ធម្ម​និម្មិត មាន​នាម​ថា ឧបាលិ នឹង​បាន​ជា​សាវ័ក​នៃ​ព្រះ​សាស្តា​អង្គ​នោះ។ នឹង​ដល់​នូវ​ត្រើយ​ក្នុង​ព្រះ​វិន័យ​ផង ឈ្លាសវៃ​ក្នុង​ហេតុ និង​មិនមែន​ហេតុ​ផង ទ្រទ្រង់នូវ​សាសនា​របស់​ព្រះ​ជិនស្រី ទាំង​ជា​បុគ្គល​មិន​មាន​អាសវៈ។ ព្រះ​គោតម​ជា​បុគ្គល​ប្រសើរ ក្នុង​សក្យត្រកូល ទ្រង់​ជ្រាប​ដំណើរ​នុ៎ះ​សព្វគ្រប់​ហើយ ទ្រង់​គង់​ក្នុង​កណ្តាល​នៃ​ភិក្ខុសង្ឃ ហើយនឹង​តាំង​ឧបាលិ​នុ៎ះ ក្នុងឋានៈជា​ឯតទគ្គៈ។
 ខ្ញុំ​ប្រាថ្នា​នូវ​សាសនា គឺ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះអង្គ អាស្រ័យ​នូវ​កប្ប​រាប់​មិនបាន ប្រយោជន៍​គឺ​ការ​អស់​ទៅ​នៃ​សញ្ញោជនៈ​ទាំងពួង​នោះ ខ្ញុំ​ក៏បាន​សម្រេច​ហើយ។
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637641359461163442
ទៅកាន់ទំព័រ៖