ព្រះត្រៃបិដក ភាគ ៧២

ពួក​ទេវតា (ក្នុង​ឋាន​តាវត្តឹង្ស) តែង​នាំគ្នា​ចូល​ទៅ​អង្គុយ​ជិត​វល្លិ​នោះ ដែល​មាន​ផ្លែ​យូរៗ ម្តង តាមពិត វល្លិ​ឈ្មោះ​អាសា​វតី​នោះ មាន​ផ្លែ​ដ៏​ឧត្តម ជាទី​ពេញចិត្ត​របស់​ពួក​ទេវតា​យ៉ាងនេះ។ ចំណែកខាង​ខ្ញុំ​ព្រះអង្គ ខំ​បម្រើ​ព្រះ​មុនី​អង្គ​នោះ​រាប់​សែន​កប្ប (ប៉ុណ្ណោះ) តែង​នមស្ការ​រាល់​ព្រឹកល្ងាច ដូចជា​ពួក​ទេវតា តែង​ចូល​ទៅ​អង្គុយ​ជិត​វល្លិ​អាសា​វតី។ ការបម្រើ (របស់ខ្ញុំ​ព្រះអង្គ) មិន​ឥតអំពើ ទាំង​ការ​នមស្ការ ក៏​មិនជា​មោឃៈ ពុទ្ធុប្បាទ​ក្ខ​ណៈ ក៏​មិនបាន​ប្រព្រឹត្ត​កន្លង​នូវ​ខ្ញុំ​ព្រះអង្គ អស់កាលជាយូរអង្វែង។ ឥឡូវនេះ ខ្ញុំ​ព្រះអង្គ​ត្រិះរិះ​ទៅ​មិនឃើញ​បដិសន្ធិ ក្នុង​ភព​ថ្មីទៀត​ទេ ខ្ញុំ​ព្រះអង្គ មិន​មាន​ឧប​ធិ​ក្កិ​លេស រួច​ស្រឡះ​ចាក​សង្សារ មានចិត្ត​ស្ងប់​រម្ងាប់។ ធម្មតា​ផ្កាឈូក តែង​រីក​ដោយសារ​រស្មី​នៃ​ព្រះអាទិត្យ យ៉ា់​ងណាមិញ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ខ្ញុំ​ព្រះអង្គ​បាន​រីក​ដោយសារ​រស្មី​ព្រះពុទ្ធ ១ក៏​យ៉ាងនោះ​ដែរ។ កំណើត​កុកស មិន​មាន​ឈ្មោល​សព្វៗ កាល​ទេ កាលបើ​មេឃ​គម្រាម (ផ្គរលាន់) កុក​ទាំងនោះ ក៏​កាន់​យក​នូវ​គភ៌​សព្វៗ កាល។
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 637641360351475312
ទៅកាន់ទំព័រ៖