ព្រះត្រៃបិដក ភាគ ៧២

កុក​ទាំងនោះ ទ្រទ្រង់​គភ៌​អស់កាលដ៏យូរ ដរាប​ទាល់តែ​មេឃ​លែង​គម្រាម ទាល់តែ​មេឃ​បង្អុរ​ភ្លៀង ទើប​កុក​ទាំងនោះ​រួចផុត​ចាក​ភារៈ យ៉ាងណាមិញ។ កាល​ព្រះពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​គម្រាម​ដោយ​មេឃ​គឺ​ធម៌ ខ្ញុំ​ព្រះអង្គ​បាន​កាន់​យក​នូវ​គភ៌​គឺ​ធម៌ ដោយ​សម្លេង​នៃ​មេឃ​គឺ​ធម៌។ ខ្ញុំ​ព្រះអង្គ​ទ្រទ្រង់នូវ​គភ៌ គឺ​បុណ្យ​រាប់​សែន​កប្ប មេឃ​គឺ​ធម៌​មិន​គម្រាម (ដរាបណា) ខ្ញុំ​ក៏​មិនបាន​រួចចាក​ភារៈ​ធ្ងន់ (ដរាប​នោះ)។ បពិត្រ​ព្រះ​សក្យមុនី ពេលណា​ព្រះអង្គ​ទ្រង់​គម្រាម​ដោយ​មេឃ​គឺ​ធម៌ ក្នុង​ក្រុង​កបិល​ព័ស្តុ ដែល​ជាទី​ត្រេកអរ ខ្ញុំ​ព្រះអង្គ​ក៏បាន​រួចចាក​ភារៈ​ដ៏​ធ្ងន់​យ៉ាងនោះ​ដែរ។ ខ្ញុំ​ព្រះអង្គ (បាន​ទាំង​ធ្វើឲ្យ​ជាក់ច្បាស់) នូវ​សុញ្ញ​តវិមោក្ខ​ផង អនិមិត្ត​វិមោក្ខ​ផង អប្ប​ណិ​ហិត​វិមោក្ខ​ផង ត្រាស់​ដឹង​នូវ​ធម៌​ទាំងពួង គឺ​ផល​ទាំង ៤ ផង ទម្លាយ​នូវ​ធម៌​គឺ​បណ្តាញ​នោះ​ផង។

ចប់ ទុតិយ​ភាណវារៈ។

ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 637641360633350923
ទៅកាន់ទំព័រ៖