ព្រះត្រៃបិដក ភាគ ៧២

 ខ្ញុំ​ព្រះអង្គ ប្រាថ្នា​នូវ​សាសនា​របស់​ព្រះអង្គ រាប់​កប្ប​ប្រមាណ​មិនបាន ប្រយោជន៍​គឺ​ចំណែក​នៃ​សេចក្តី​ស្ងប់​ដ៏​ប្រសើរ​បំផុត ខ្ញុំ​ព្រះអង្គ​បានសម្រេច​ហើយ។ ខ្ញុំ​ព្រះអង្គ​ដល់​នូវ​ត្រើយ​ក្នុង​ព្រះ​វិន័យ ដូច​ភិក្ខុ​អ្នក​ស្វែងរក​នូវ​គុណ អ្នក​សូត្រ (ក្នុង​ជំនាន់​សាសនាព្រះពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ​នោះ​ដែរ) ភិក្ខុ​ជា​អ្នកមានគុណ​ស្មើនឹង​ខ្ញុំ​ព្រះអង្គ មិន​មាន​ឡើយ ខ្ញុំ​ព្រះអង្គ​ទ្រទ្រង់​សាសនា។ សេចក្តី​សង្ស័យ​របស់ខ្ញុំ​ព្រះអង្គ ក្នុង​វិន័យ​នុ៎ះ​ផង ក្នុង​ខន្ធក​វិន័យ​ផង ក្នុង​តិ​កច្ឆេ​ទផង ក្នុង​បញ្ចកៈ​ផង សូម្បីតែ​អក្ខរៈ​មួយ ឬក៏​ព្យញ្ជនៈ​មួយ មិន​មាន​ឡើយ។ ខ្ញុំ​ព្រះអង្គ​ដល់​នូវ​ត្រើយ​ក្នុង​ព្រះ​វិន័យ​ទាំងពួង វាងវៃ​ក្នុង​ការសង្កត់សង្កិន​ភិក្ខុ​បាប​ផង ក្នុង​បដិកម្ម គឺ​ការ​សម្តែង​អាបត្តិ​ផង ក្នុង​ហេតុ​ដ៏​គួរ និង​មិន​គួរ​ផង ក្នុង​ឱសារណកម្ម គឺ​ហៅ​ភិក្ខុ​ចូលកាន់​ទីប្រជុំ​សង្ឃ ក្នុង​កា​លញុំាង​ភិក្ខុ​ឲ្យ​ចេញ​ចាក​អាបត្តិ​ផង។ ខ្ញុំ​ព្រះអង្គ​បាន​រៀប​ទុកដាក់​នូវ​ចំណែក​ក្នុង​វិន័យ​ផង ក្នុង​ខន្ធកៈ​ផង ក្នុង​ឧភតោ​វិភង្គ​ផង ហើយ​គប្បី​ឲ្យ​ប្រជុំ​ចុះ​ដោយ​កិច្ច​បាន។
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637641360867881482
ទៅកាន់ទំព័រ៖