ព្រះត្រៃបិដក ភាគ ៧២
ខ្ញុំព្រះអង្គ ជាអ្នកឈ្លាសវៃក្នុងវោហារផង វាងវៃក្នុងហេតុចម្រើន និងហេតុមិនចម្រើនផង សភាពដែលខ្ញុំព្រះអង្គ មិនចេះដឹង (នោះ) មិនមានឡើយ ខ្ញុំព្រះអង្គជាភិក្ខុខ្ពស់ឯក ក្នុងសាសនារបស់ព្រះសាស្តា។ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គជាបុគ្គលយល់រូប ក្នុងសាសនានៃព្រះពុទ្ធជាសក្យបុត្ត ហើយបន្ទោបង់នូវកង្ខាទាំងពួង កាត់បង់នូវសង្ស័យទាំងអស់បាន។ ខ្ញុំព្រះអង្គ (ដឹងច្បាស់) នូវបទផង អនុបទផង អក្ខរៈផង ព្យញ្ជនៈផង ឈ្លាសវៃក្នុងហេតុសព្វអន្លើ គឺហេតុជាទីតាំង (ខាងដើម) និងហេតុជាទីតាំងខាងចុង (នៃសិក្ខាបទ)។ ព្រះរាជាមានកម្លាំង ទ្រង់សង្កត់សង្កិននូវពួកសេ្តចជាសត្រូវ លុះទ្រង់ឈ្នះសង្គ្រាមហើយ ទើបសាងទីក្រុង ក្នុងដែនដែលទ្រង់ឈ្នះហើយនោះ។ ទ្រង់ឲ្យជាងធ្វើកំពែង ស្នាមភ្លោះ សសរខឿន ក្លោងទ្វារ និងប៉មទាំងឡាយផ្សេងៗ ជាច្រើន ក្នុងនគរ។
ID: 637641361109443965
ទៅកាន់ទំព័រ៖