ព្រះត្រៃបិដក ភាគ ៧២

ខទិ​រវនិយ​រេ​វត​ត្ថេ​រាប​ទាន ទី១១


 [១១] មាន​ស្ទឹង​មួយ ឈ្មោះ​ភាគី​រសី ហូរចេញ​អំពី​ព្រៃ​ហិមពាន្ត (កាលនោះ) ខ្ញុំ​កើតជា​នាយ​ទូក​ក្នុង​កំពង់​មិនល្អ ជា​កំពង់​សម្រាប់​ឆ្លង​មកកាន់​ត្រើយអាយ។ ព្រះសម្ពុទ្ធ​ជានា​យក ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ប្រសើរ​ជាង​សត្វ​ជើង​ពីរ បម្រុង​នឹង​ឆ្លង​ខ្សែទឹក​ក្នុង​ស្ទឹង ជាមួយនឹង​ភិក្ខុសង្ឃ​មួយ​សែន​អង្គ។ ខ្ញុំ​បាន​ប្រមូល​ទូក​ជាច្រើន​មក ហើយ​ធ្វើ​ដំបូលទូក ដែល​ពួក​ជាងឈើ​តាក់តែង​ល្អ​ហើយ ទៅ​ទទួល​ព្រះ​នរាសភៈ។ ព្រះសម្ពុទ្ធ ទ្រង់​ស្តេច​មក​ឡើង​គង់​លើ​ទូក ព្រះ​សាស្តា ទ្រង់​ឋិត​ត្រង់​កណ្តាល​ទឹកស្ទឹង ហើយ​ត្រាស់​គាថា​ទាំងនេះ​ថា
 បុគ្គល​ណា បាន​ចម្លង​ព្រះសម្ពុទ្ធ ព្រមទាំង​ភិក្ខុសង្ឃ ជា​អ្នក​មិន​មាន​អាសវៈ បុគ្គល​នោះ​នឹង​ត្រេកអរ​ក្នុង​ទេវលោក ដោយចិត្ត​ជ្រះថ្លា​នោះ​ឯង។ វិមាន​មាន​សណ្ឋាន​ដូច​ទូក ដែល​បុញ្ញកម្ម​ធ្វើល្អ​ហើយ នឹង​កើត​ដល់​អ្នក វិមាន​នោះ នឹង​ទ្រទ្រង់នូវ​ដំបូល ជា​វិការៈ​នៃ​ផ្កា​ឰដ៏​អាកា​សស​ព្វៗ កាល។
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 637641374841035863
ទៅកាន់ទំព័រ៖