ព្រះត្រៃបិដក ភាគ ៧២
ក្នុងកប្បទីមួយសែន អ្នកនឹងបានជាព្រះរាជា ព្រះនាមចេលៈ ៤ ដង ក្នុងកប្បទី ៦០ ពាន់ នឹងបានកើតជាជន ឈ្មោះឧបចេលៈ ៤ ដង។ ក្នុងកប្បទី ៥ ពាន់ នឹងបានជាជន ឈ្មោះចេលៈ ៤ ដងទៀត ជាធំក្នុងទ្វីបទាំង ៤ បរិបូណ៌ដោយកែវ ៧ ប្រការ។
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះនន្ទត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ នន្ទត្ថេរាបទាន។
ចុល្លបន្ថកត្ថេរាបទាន ទី៤
[១៦] កាលនោះ ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលគ្រឿងបូជា គេចចេញចាកគណៈ ទៅគង់ក្នុងព្រៃហិមពាន្ត។
ID: 637641379455567124
ទៅកាន់ទំព័រ៖