ព្រះត្រៃបិដក ភាគ ៧២
សេចក្តីព្យាយាមរបស់ខ្ញុំ គួរនាំទៅនូវធុរៈ ជាទីនាំមកនូវធម៌ដ៏ក្សេមចាកយោគៈ ឥឡូវនេះ ខ្ញុំទ្រទ្រង់រាងកាយ ដែលជាទីបំផុតក្នុងសាសនា របស់ព្រះសម្មាសម្ពុទ្ធ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះរដ្ឋបាលត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ រដ្ឋបាលត្ថេរាបទាន។
សោបាកត្ថេរាបទាន ទី៩
[២១] កាលខ្ញុំកំពុងតែសំអាតញកជិតភ្នំដ៏ឧត្តមប្រសើរ ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ទ្រង់ស្តេចមកកាន់សំណាក់ខ្ញុំ។ លុះខ្ញុំឃើញព្រះសម្ពុទ្ធស្តេចមកដល់ ក៏ក្រាលកម្រាល ហើយបូជាអាសនៈជាវិការៈនៃផ្កាចំពោះព្រះសម្ពុទ្ធ ជាលោកជេដ្ឋ ព្រះអង្គមិនញាប់ញ័រដោយលោកធម៌។
ID: 637641384070105494
ទៅកាន់ទំព័រ៖