ព្រះត្រៃបិដក ភាគ ៧២

សុ​ភូ​តិ​វគ្គ ទី៣
សុ​ភូ​តិ​ត្ថេ​រាប​ទាន ទី១


 [២៣] មាន​ភ្នំ​មួយ​ឈ្មោះ​និ​សភៈ នៅ​ជិត​ព្រៃ​ហិមពាន្ត អាស្រម​របស់ខ្ញុំ ទាំង​បណ្ណសាលា​របស់ខ្ញុំ គេ​សង់​ល្អ​ហើយ ក្បែរ​ភ្នំ​នោះ។ ក្នុង​កាលនោះ ខ្ញុំ​ជា​ជដិល ឈ្មោះ​កោសិយៈ មានត​បៈ​ដ៏​ឧក្រិដ្ឋ ប្រព្រឹត្ត​តែម្នាក់ឯង ឥតមាន​បុគ្គល​ជាទី​ពីរ អាស្រ័យ​នៅ​នា​ភ្នំ​និ​សភៈ។ ខ្ញុំ​មិន​បរិភោគ​ផ្លែឈើ មើម​ឈើ និង​ស្លឹកឈើ​ទេ ខ្ញុំ​ចិញ្ចឹមជីវិត​ដោយ​ផ្លែឈើ​ជ្រុះ​ឯង ក្នុង​វេលា​ព្រឹក។ ខ្ញុំ​ស៊ូ​លះបង់​ជីវិត មិន​ញុំាង​អាជីវៈ​ឲ្យ​កម្រើក ខ្ញុំ​ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​រីករាយ ចៀសវាង​នូវ​អនេសនៈ។ ចិត្ត​របស់ខ្ញុំ​ប្រកបដោយ​រាគៈ កើតឡើង​ក្នុង​កាលណា ខ្ញុំ​ពិចារណា​ដោយខ្លួនឯង ខ្ញុំ​តែម្នាក់ឯង​ទូន្មាន​នូវ​ចិត្ត​នោះ ក្នុង​កាលនោះ​ថា អ្នកឯង​នៅតែ​ត្រេកអរ​ក្នុង​អារម្មណ៍ ដែល​គប្បី​ត្រេកអរ​ផង ប្រ​ទុ​ស្ត​ក្នុង​អារម្មណ៍​ដែល​គប្បី​ប្រ​ទុ​ស្ត​ផង វង្វេង​ក្នុង​អារម្មណ៍​ដែល​គប្បី​វង្វេង​ផង អ្នក​ចូរ​ចៀសចេញ​ចាក​ព្រៃ​ទៅ។
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637641386046355090
ទៅកាន់ទំព័រ៖