ព្រះត្រៃបិដក ភាគ ៧២
នេះជាផលនៃពុទ្ធានុស្សតិ។ ខ្ញុំកាលអន្ទោលទៅ ក្នុងភពតូច និងភពធំ តែងបាននូវភោគៈដ៏ច្រើន ការខ្វះខាតដោយភោគៈរបស់ខ្ញុំ មិនមានឡើយ នេះជាផលនៃពុទ្ធានុស្សតិ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធានុស្សតិ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសុភូតិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុភូតិត្ថេរាបទាន។
ឧបវាណត្ថេរាបទាន ទី២
[២៤] ព្រះជិនស្រីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង រុងរឿងដូចគំនរភ្លើង ទ្រង់បរិនិព្វានហើយ។
ID: 637641388439636398
ទៅកាន់ទំព័រ៖