ព្រះត្រៃបិដក ភាគ ៧២

សីល ៥ ដែល​ខ្ញុំ​ជា​អ្នកស៊ីឈ្នួល​គេ មាន​ព្យាយាម​ប្រព្រឹត្ត​ល្អ​ហើយ ខ្ញុំ​បាន​រួចចាក​ចំណង​ទាំងពួង​ក្នុងថ្ងៃនេះ ដោយសារ​សីល​នោះ។ ក្នុង​កប្ប​ប្រមាណ​មិនបាន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​រក្សាសីល ៥ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សីល ៥។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បញ្ចសីល​សមា​ទា​និ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បញ្ចសីល​សមា​ទា​និ​យត្ថេ​រាប​ទាន។


អន្ន​សំ​សាវ​កត្ថេ​រាប​ទាន ទី៥


 [២៧] ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ ព្រះនាម​សិទ្ធត្ថៈ មាន​ព្រះ​វណ្ណៈ​ដូច​មាស មាន​លក្ខណៈ ៣២ ដ៏​ប្រសើរ ប្រាកដ​ស្មើដោយ​ចេតិយ​មាស ដែល​កំពុង​ស្តេច​ទៅ​ក្នុង​ចន្លោះ​រាន​ផ្សារ
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 637641393036198858
ទៅកាន់ទំព័រ៖