ព្រះត្រៃបិដក ភាគ ៧២

ធូប​ទាយ​កត្ថេ​រាប​ទាន ទី៦


 [២៨] ខ្ញុំ​មានចិត្ត​ជ្រះថ្លា​បាន​ថ្វាយ​ធូប សម្រាប់​អុជ​ក្នុង​កុដិ ចំពោះ​ព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ព្រះអង្គ​ជា​ច្បង​ក្នុង​លោក ទ្រង់​មិន​ញាប់ញ័រ​ដោយ​លោកធម៌។ ខ្ញុំ​ចាប់​កំ​ណើ​តណាៗ ទោះជា​ទេវតា ឬជា​មនុស្ស ខ្ញុំ​រមែង​ជាទីស្រឡាញ់​របស់​ជន​ទាំងពួង នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ធូប។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ធូប ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ធូប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ធូប​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ធូប​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 637641393689948839
ទៅកាន់ទំព័រ៖