ព្រះត្រៃបិដក ភាគ ៧២

ខោ​មទា​យក​ត្ថេ​រាប​ទាន ទី១០


 [៣២] គ្រានោះ ខ្ញុំ​កើតជា​អ្នកជំនួញ នៅក្នុង​ក្រុង​ឈ្មោះ​ពន្ធុ​មតី តែង​ចិញ្ចឹម​ភរិយា​ដោយ​របរជំនួញ​នោះ តែង​បណ្តុះ​សម្ប័ទ​គឺ​ពូជ។ ខ្ញុំ​បាន​ថ្វាយ​សំពត់​សម្បកឈើ ១ ដើម្បី​ប្រយោជន៍​ដល់​កុសល​ចំពោះ​ព្រះ​សាស្តា​ព្រះនាម​វិបស្សី ព្រះអង្គ​ស្វែងរក​នូវ​គុណ​ធំ ដែល​កំពុង​ស្តេច​ទៅតាម​ថ្នល់។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​សំពត់​សម្បកឈើ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​សំពត់​សម្បកឈើ។ ក្នុង​កប្ប​ទី ២៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​ជា​ក្សត្រ ១ អង្គ ឈ្មោះ​សិទ្ធ​វសន្ទនៈ ជា​ឥស្សរៈ​ក្នុង​ទ្វីប​ទាំង ៤ ទ្រង់​បរិបូណ៌​ដោយ​កែវ​ទាំង ៧។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ខោ​មទា​យក​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ខោ​មទា​យក​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637641395480105130
ទៅកាន់ទំព័រ៖