ព្រះត្រៃបិដក ភាគ ៧២

សាគ​តត្ថេ​រាប​ទាន ទី២


 [៣៤] គ្រានោះ ខ្ញុំ​កើតជា​ព្រាហ្មណ៍ ឈ្មោះ​សោ​ភិ​តៈ មាន​ពួក​សិស្ស​ហែហម ដើរទៅ​កាន់​អារាម។ សម័យ​នោះ ព្រះមានព្រះភាគ ជា​បុរស​ឧត្តម មាន​ពួក​ភិក្ខុ​ចោមរោម ស្តេច​ចេញ​អំពី​ទ្វារ​អារាម ហើយ​ឋិតនៅ។ ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ​អង្គ​នោះ ព្រះអង្គ​មាន​ឥន្រ្ទិយ​ទូន្មាន​ហើយ មាន​សាវ័ក​ដែល​មាន​ឥន្រ្ទិយ​ទូន្មាន​ហើយ​ដែរ​ជា​បរិវារ ខ្ញុំ​ក៏​ញុំាង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា ហើយ​ពោល​សរសើរ​ព្រះ​លោកនាយក​ថា ពួក​ឈើ​ទាំងអស់​ណាមួយ ពួក​ឈើ​ទាំងនោះ រមែង​ដុះ​លូតលាស់​លើ​ផែនដី យ៉ាងណាមិញ សត្វ​ទាំងឡាយ​ជា​អ្នកមាន​ប្រាជ្ញា តែង​ចម្រើន​លូតលាស់​ឡើង​ក្នុង​សាសនា​របស់​ព្រះ​ជិនស្រី ក៏​យ៉ាងនោះ។ ព្រះអង្គ​ជា​អ្នកដឹកនាំ​ពួក ជា​សព្វញ្ញូ ស្វែងរក​នូវ​គុណ​ធំ សូម​ស្រោចស្រង់​នូវ​ពួក​ជន​ជាច្រើន​អំពី​ផ្លូវខុស ហើយ​ប្រាប់ផ្លូវ​ត្រូវ។
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637641397056514907
ទៅកាន់ទំព័រ៖