ព្រះត្រៃបិដក ភាគ ៧២
ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យជាងធ្វើរោងសំណាក់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃរោងសំណាក់។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអាយាតទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អាយាតទាយកត្ថេរាបទាន។
ធម្មចក្កិកត្ថេរាបទាន ទី៩
[៤១] ធម្មចក្កដ៏វិចិត្រល្អ ដែលអ្នកប្រាជ្ញសរសើរហើយ ខ្ញុំបានតម្កល់ទុកខាងមុនសីហាសនៈ របស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ។ ខ្ញុំមានយាន និងពលពាហនៈ រមែងរុងរឿងដោយវណ្ណៈ ៤ យ៉ាង ពួកជនដ៏ច្រើន ដើរតាមហែហមខ្ញុំជានិច្ច។ ខ្ញុំមានតូរ្យតន្ត្រី ៦០.០០០ ហែហមសព្វកាល ខ្ញុំរមែងល្អដោយបរិវារ នេះជាផលនៃបុញ្ញកម្ម។
ID: 637642080921432799
ទៅកាន់ទំព័រ៖