ព្រះត្រៃបិដក ភាគ ៧២
ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានតម្កល់ទុកនូវចក្ក ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃធម្មចក្ក។ ក្នុងកប្បទី ១១ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៨ ដង ព្រះនាមសហស្សរាជដូចគ្នា ជាធំជាងជនមានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះធម្មចក្កិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ធម្មចក្កិកត្ថេរាបទាន។
កប្បរុក្ខិយត្ថេរាបទាន ទី១០
[៤២] ខ្ញុំបានដាំនូវដើមកប្បព្រឹក្សមួយដើម ព្រមទាំងព្យួរនូវសំពត់ដ៏វិចិត្រទាំងឡាយ នៅខាងមុខនៃព្រះស្តូបដ៏ប្រសើរ របស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ។
ID: 637642081682056895
ទៅកាន់ទំព័រ៖