ព្រះត្រៃបិដក ភាគ ៧២

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
បានឮ​ថា ព្រះ​សន្និ​ដ្ឋា​បក​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សន្និ​ដ្ឋា​បក​ត្ថេ​រាប​ទាន។


បញ្ច​ហត្ថិ​យត្ថេ​រាប​ទាន ទី៥


 [៤៧] ព្រះសម្ពុទ្ធ​ព្រះនាម​សុ​មេ​ធៈ ទ្រង់​សង្រួម​ចក្ខុ ពោល​ពាក្យ​ល្មម​កំណត់ មានស្មារតី សង្រួម​ឥន្រ្ទិយ ទ្រង់​និមន្ត​ទៅ​ក្នុង​ចន្លោះ​រាន​ផ្សារ។ ពួក​ជន​ធ្វើ​ផ្កា​ឧប្បល ៥ ក្តាប់ ឲ្យ​ជា​គ្រឿងប្រដាប់​ក្បាល​សម្រាប់​ខ្ញុំ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​យក​គ្រឿងប្រដាប់​ក្បាល​នោះ បូជា​ព្រះពុទ្ធ​ដោយដៃ​របស់​ខ្លួន។ ផ្កា​ទាំងនោះ ដែល​ខ្ញុំ​លើកឡើង​ហើយ ក៏​ទៅជា​គ្រឿង​បិទបាំង ថ្វាយព្រះ​សាស្តា​នោះ (ចោមរោម) ព្រះ​មហានាគ​ក្នុង​សមាធិ ដូចជា​សិស្ស (ចោមរោម) អាចារ្យ​ដូច្នោះ​ដែរ។
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 637642095126431906
ទៅកាន់ទំព័រ៖