ព្រះត្រៃបិដក ភាគ ៧២

ក្នុង​កប្ប​ទី ៩១ អំពី​ភទ្ទកប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា​ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៤៧ អំពី​ភទ្ទកប្ប​នេះ ខ្ញុំ​កើតជា​ស្តេច​ចក្រពត្តិ មាន​នាម​ថា​បទុមិ​ស្ស​រៈ ទ្រង់​ឈ្នះ​សង្គ្រាម មាន​ទីបំផុត​ទល់នឹង​សមុទ្រ​ទាំង ៤ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បទុម​ច្ឆ​ទនិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បទុម​ច្ឆ​ទនិ​យត្ថេ​រាប​ទាន។


សយន​ទាយ​កត្ថេ​រាប​ទាន ទី៧


 [៤៩] ខ្ញុំ​ថ្វាយ​ទី​ព្រះ​បន្ទំ​ដ៏​ប្រសើរ ដែល​ក្រាល​ដោយ​សំពត់​ចំពោះ​ព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ទ្រង់​មាន​មេត្តាចិត្ត មិន​ញាប់ញ័រ​ដោយ​លោកធម៌។ ព្រះមានព្រះភាគ ទ្រង់​ទទួល​កប្បិយ​សយនាសនៈ​ហើយ ព្រះ​ជិនស្រី ទ្រង់​ក្រោក​ឡើង​អំពី​ទី​ព្រះ​បន្ទំ​នោះ ហើយ​ទ្រង់​ហោះ​ឡើង​ទៅ​ឯអាកាស។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637642095894088074
ទៅកាន់ទំព័រ៖