ព្រះត្រៃបិដក ភាគ ៧២

 បានឮ​ថា ព្រះ​ចង្កម​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចង្កម​ទាយ​កត្ថេ​រាប​ទាន។


សុ​ភទ្ទ​ត្ថេ​រាប​ទាន ទី៩


 [៥១] ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ជ្រាប​ច្បាស់​នូវ​ត្រៃលោក គួរ​ទទួល​គ្រឿងបូជា មានយស​ច្រើន ទ្រង់​ស្រោចស្រង់​នូវ​ប្រជុំជន ហើយ​ទ្រង់​បរិនិព្វាន។ កាល​ព្រះសម្ពុទ្ធ​បរិនិព្វាន លោកធាតុ​មួយ​ហ្មឺន ក៏​ញាប់ញ័រ ពួក​ជន​ច្រើន និង​ពួក​ទេវតា ក៏​ប្រជុំ​គ្នា​ក្នុង​កាលនោះ។ ខ្ញុំ​បាន​ញុំាង​ទីនោះ​ឲ្យ​ពេញដោយ​ខ្លឹម​ច័ន្ទ ខ្លឹម​ក្រឹស្នា និង​ខ្លឹម​ក្លាំពាក់ ខ្ញុំ​មានចិត្ត​ត្រេកអរ​រីករាយ បាន​លើកឡើង​នូវ​ព្រះសម្ពុទ្ធ ទ្រង់​ប្រសើរ​ជាង​ពួក​នរៈ។ ព្រះ​សាស្តា ជា​បុគ្គល​ប្រសើរ​ផុត​ក្នុង​លោក ទ្រង់​ជ្រាប​នូវ​បំណង​របស់ខ្ញុំ ព្រះសម្ពុទ្ធ ទ្រង់ផ្ទំ​សម្តែង​នូវ​គាថា​ទាំងនេះ​ថា
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 637642096892056892
ទៅកាន់ទំព័រ៖