ព្រះត្រៃបិដក ភាគ ៧២
ក្នុងកប្បទី ៥ ពាន់ ខ្ញុំបានជាមហាវីរក្សត្រ ៨ ដង ក្នុងកប្បទី ៣.៤០០ ខ្ញុំបានជាក្សត្រមានកម្លាំងច្រើន ៤ ដង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសយនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សយនទាយកត្ថេរាបទាន។
គន្ធោទកទាយកត្ថេរាបទាន ទី៤
[៥៦] កាលគេធ្វើពិធីឆ្លងមហាពោធិព្រឹក្សរបស់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ខ្ញុំបានយកទឹកក្រអូបមួយក្អមដ៏វិចិត្រ ហើយស្រោចទឹកក្រអូបនោះ លើដើមពោធិនោះ។ ក្នុងកាលដែលកំពុងតែស្រោចដើមពោធិ មហាមេឃក៏បង្អុរភ្លៀង ផ្គរលាន់គឹកកងយ៉ាងខ្លាំង ព្រមទាំងរន្ទះបាញ់ ក៏កើតឡើង។
ID: 637642101161145050
ទៅកាន់ទំព័រ៖