ព្រះត្រៃបិដក ភាគ ៧២

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សប​រិ​វា​រា​សន​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សប​រិ​វា​រា​សន​ត្ថេ​រាប​ទាន។


បញ្ច​ទីប​កត្ថេ​រាប​ទាន ទី៧


 [៥៩] ខ្ញុំ​ជឿស៊ប់​ក្នុង​ព្រះ​សទ្ធម្ម​របស់​ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​អនុគ្រោះ​ដល់​សព្វ​សត្វ ទ្រង់​មាន​ទិដ្ឋិ​ត្រង់។ ខ្ញុំ​បាន​ថ្វាយ​ប្រទីប​ជា​ទាន ព័ទ្ធជុំវិញ​ដើមពោធិ​ព្រឹក្ស កាល​ខ្ញុំ​ជឿ​ហើយ បាន​ថ្វាយ​ប្រទីប​ទាំងឡាយ ក្នុង​វេលា​នោះ លុះ​ខ្ញុំ​ទៅ​កើត​ក្នុង​កំ​ណើ​តណាៗ ទោះបីជា​ទេវតា ឬជា​មនុស្ស ពួក​ទេវតា​តែង​ទ្រោល​បំភ្លឺ​គប់ភ្លើង​ឰដ៏​អាកាស នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ប្រទីប។ ខ្ញុំ​បាន​ទទួល​នូវ​ទស្សនកិច្ច (ឃើញ​រូប​ទាំងពួង) ចម្ងាយ ១០០ យោជន៍ ដោយ​ជុំវិញ ឃើញ​ធ្លុះ​ទៅ​ខាងក្រៅ​ជញ្ជាំង ខាងក្រៅ​ផែន​ថ្ម និង​ភ្នំ​បាន។
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637642103081926329
ទៅកាន់ទំព័រ៖