ព្រះត្រៃបិដក ភាគ ៧២
ដោយសេសផលនៃកុសលកម្មនោះ ខ្ញុំបានដល់នូវការអស់ទៅនៃអាសវៈ ខ្ញុំទ្រទ្រង់នូវរាងកាយ ជាទីបំផុតក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ ជាធំជាងសត្វជើងពីរ។ ក្នុងកប្បទី ៣.៤០០ ខ្ញុំបានជាស្តេចចក្រពត្តិច្រើនជាតិ មាននាមថាសតចក្ខុដូចគ្នា មានតេជះច្រើន ទាំងមានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបញ្ចទីបកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បញ្ចទីបកត្ថេរាបទាន។
ធជទាយកត្ថេរាបទាន ទី៨
[៦០] ខ្ញុំមានចិត្តរីករាយ បានលើកឡើងនូវទង់ ជិតគល់ពោធិព្រឹក្សដ៏ឧត្តម របស់ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ។
ID: 637642103444895172
ទៅកាន់ទំព័រ៖