ព្រះត្រៃបិដក ភាគ ៧២

 ខ្ញុំ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្យាយាម មានចិត្ត​ស្ងប់​រម្ងាប់ មិន​មាន​ឧបក្កិលេស ទ្រទ្រង់នូវ​រាងកាយ​ជាទីបំផុត ក្នុង​សាសនា​របស់​ព្រះសម្មាសម្ពុទ្ធ។ ក្នុង​កប្ប​ទី ៥១ ពាន់ ខ្ញុំ​បាន​ជា​ក្សត្រ​ច្រើន​ជាតិ ព្រះនាម​ឧគ្គ​តៈ​ដូចគ្នា ក្នុង​កប្ប​ទី ៥០ ពាន់ ខ្ញុំ​បាន​ជា​ក្សត្រ ប្រមុខ​សេនា​ច្រើន​ជាតិ ព្រះនាម​ខេ​មៈ​ដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ធជទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ធជទាយ​កត្ថេ​រាប​ទាន។


បទុម​ត្ថេ​រាប​ទាន ទី៩


 [៦១] ព្រះ​បទុមុ​ត្ត​រស​ម្ពុទ្ធ កំពុង​ទ្រង់​ប្រកាស​សច្ចៈ ៤ ញុំាង​ធម៌​ដ៏​ប្រសើរ​ឲ្យ​ប្រព្រឹត្តទៅ ទ្រង់​បង្អុរ​នូវ​ភ្លៀង​គឺ​អមតៈ ញុំាង​មហាជន​ឲ្យ​រលត់ទុក្ខ។ ខ្ញុំ​កាន់​យក​ផ្កាឈូក ព្រមទាំង​ទង់ ឋិតនៅ​ក្នុង​ទី​កន្លះ​កោ​សៈ មានចិត្ត​រីករាយ​ចំពោះ​ព្រះ​មុនី ព្រះ​នាម​បទុមុ​ត្ត​រៈ ហើយ​ញ្រច (ផ្កាឈូក) ឰដ៏​អាកាស។
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637642104260051289
ទៅកាន់ទំព័រ៖