ព្រះត្រៃបិដក ភាគ ៧២
កុលបុត្តនោះ នឹងកើតជាឱរស ជាធម្មទាយាទ ជាធម្មនិម្មិត របស់ព្រះគោតមនោះ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
ខ្ញុំប្រសូតចេញអំពីផ្ទៃនៃមាតា ជាអ្នកមានសម្បជញ្ញៈ មានសតិ លុះដល់ខ្ញុំអាយុ ៥ ឆ្នាំ បានសម្រេចព្រះអរហត្ត។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបទុមត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បទុមត្ថេរាបទាន។
អសនពោធិយត្ថេរាបទាន ទី១០
[៦២] ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត បានឃើញព្រះលោកនាយក ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ ហើយចូលទៅគាល់ព្រះសម្ពុទ្ធ ជាបុគ្គលប្រសើរជាងពួកនរៈ។
ID: 637642104912082572
ទៅកាន់ទំព័រ៖