ព្រះត្រៃបិដក ភាគ ៧២

សក​ចិ​ត្ត​និ​យវគ្គ ទី៧
សក​ចិត្ត​និ​យត្ថេ​រាប​ទាន ទី១


 [៦៣] ខ្ញុំ​បានឃើញ​ព្រៃផ្សៃ មិន​មាន​សូរស័ព្ទ ជាទី​មិន​ល្អក់​ចិត្ត គួរ​ទទួល​នូវ​គ្រឿងបូជា ដែល​ពួក​ឥសី​ធ្លាប់​សន្សំ​ហើយ។ ខ្ញុំ​រោយ​ផ្កា​ផ្សេងៗ ឲ្យ​ជា​គំនរ ធ្វើជា​ព្រះ​ស្តូប ហើយ​ថ្វាយបង្គំ​ព្រះ​ស្តូប​ដែល​ខ្ញុំ​កសាង​នោះ ហាក់ដូចជា​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ គង់​ក្នុង​ទី​ចំពោះមុខ។ ខ្ញុំ​បាន​ជា​ស្តេច ជាធំ​ក្នុង​ដែន បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ ប្រារព្ធ​នូវ​កម្ម​របស់​ខ្លួន នេះ​ជា​ផល​នៃ​ការ​បូជា។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៨០ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ព្រះនាម​អនន្ត​យស ជា​អ្នក​បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ ជា​ស្តេច​ធំ​ក្នុង​ទ្វីប​ទាំង ៤។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637642106198957513
ទៅកាន់ទំព័រ៖