ព្រះត្រៃបិដក ភាគ ៧២
បានឮថា ព្រះសកចិត្តនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយ ប្រការដូច្នេះ។
ចប់ សកចិត្តនិយត្ថេរាបទាន។
អាបោបុប្ផិយត្ថេរាបទាន ទី២
[៦៤] កាលព្រះសិខីសម្ពុទ្ធ ទ្រង់ចេញអំពីវត្ត ស្តេចទៅសណ្ឋិតក្នុងទីចង្រ្កម ទ្រង់ប្រកាសនូវសច្ចៈ ៤ សម្តែងនូវផ្លូវនៃអមតៈ។ ខ្ញុំដឹងច្បាស់នូវព្រះវាចារបស់ព្រះពុទ្ធ ព្រះនាមសិខី ជាបុគ្គលប្រសើរ មានព្រះហឫទ័យនឹងធឹងហើយ ក៏បេះយកផ្កាផ្សេងៗ បាចសាចទៅនាអាកាស។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាចម្បងក្នុងលោក ប្រសើរជាងពួកជន ខ្ញុំលះបង់នូវការឈ្នះ និងការចាញ់ ហើយដល់នូវទីមិនកម្រើកគឺនិព្វាន ដោយសារបុញ្ញកម្មនោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា។
ID: 637642106529738829
ទៅកាន់ទំព័រ៖