ព្រះត្រៃបិដក ភាគ ៧២

 បានឮ​ថា ព្រះ​សុ​ចិន្តិ​តត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុ​ចិន្តិ​តត្ថេ​រាប​ទាន។


វត្ថ​ទាយ​កត្ថេ​រាប​ទាន ទី៧


 [៦៩] ក្នុង​កាលនោះ ខ្ញុំ​កើតជា​បក្សី​គ្រុឌ ជាធំ​លើ​ពួក​គ្រុឌ បានឃើញ​ព្រះពុទ្ធ ព្រះអង្គ​មាន​ធូលី​គឺ​កិលេស​ប្រាស​ចេញ​ហើយ កំពុង​ស្តេច​ទៅកាន់​ភ្នំ​គន្ធមាទន៍។ ខ្ញុំ​បាន​លះបង់​ភេទ​ជា​គ្រុឌ ហើយ​ប្លែងខ្លួន​ជា​មាណព ខ្ញុំ​បាន​ថ្វាយ​សំពត់​មួយ ចំពោះ​ព្រះពុទ្ធ ព្រះអង្គ​ជា​បុគ្គល​នឹងធឹង ទ្រង់​ជាធំ​ជាង​សត្វ​ជើង​ពីរ។ ចំណែកខាង​ព្រះពុទ្ធ ជា​អគ្គនាយក​នៃ​ស្វត​លោក ជា​សាស្តា ទ្រង់​ឈរ​ទទួល​នូវ​សំពត់​នោះ នៅ​លើ​អាកាស​ហើយ​សម្តែង​នូវ​គាថា​ទាំងនេះ​ថា បក្សី​គ្រុឌ​នេះ លុះ​លះបង់​នូវ​កំណើត​គ្រុឌ​ហើយ នឹង​ទៅ​ត្រេកអរ ក្នុង​ទេវលោក​ព្រោះ​ទាន​នៃ​សំពត់​នេះ​ផង ព្រោះ​ការ​តម្កល់ចិត្ត​នេះ​ផង។
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637642113037551292
ទៅកាន់ទំព័រ៖