ព្រះត្រៃបិដក ភាគ ៧២
បានឮថា ព្រះសុមនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ។
ចប់ សុមនត្ថេរាបទាន។
បុប្ផចង្កោដិយត្ថេរាបទាន ទី១០
[៧២] (ខ្ញុំបានឃើញ) ព្រះពុទ្ធព្រះនាមសិខី ព្រះអង្គមានសភាពមិនខ្លបខ្លាច ដូចសីហៈ ដូចគ្រុឌប្រសើរជាងពួកបក្សី ដូចខ្លាធំដ៏ល្អប្រសើរ ដូចកេសររាជសីហ៍ មានជាតិខ្ពង់ខ្ពស់ ព្រះអង្គជាសរណៈនៃលោកទាំង ៣ មិនញាប់ញ័រ ទ្រង់ឈ្នះមារ ប្រសើរជាងពួកសមណៈ ទ្រង់គង់នៅដោយមានភិក្ខុសង្ឃចោមរោម។ ខ្ញុំបានដាក់ផ្កាននោងដ៏ប្រសើរក្នុងប្រអប់ ហើយថ្វាយទាំងប្រអប់ធំ ចំពោះព្រះពុទ្ធជាបុគ្គលប្រសើរ។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជានរាសភៈ ខ្ញុំលះបង់នូវការឈ្នះ និងការចាញ់ ហើយដល់នូវទីមិនកម្រើក គឺព្រះនិព្វាន ដោយសេចក្តីជ្រះថ្លានៃចិត្តនោះ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។
ID: 637642114826770057
ទៅកាន់ទំព័រ៖