ព្រះត្រៃបិដក ភាគ ៧២

សុស​ញ្ញ​កត្ថេ​រាប​ទាន ទី៣


 [៧៥] ខ្ញុំ​ឃើញ​សំពត់​បង្សុកូល​របស់​ព្រះ​សាស្តា ដែល​ព្រះអង្គ​ពាក់​ទុក​លើ​ចុង​មែកឈើ លំដាប់នោះ ខ្ញុំ​ធ្វើ​នូវ​អញ្ជលី​ថ្វាយបង្គំ​ចំពោះ​សំពត់​បង្សុកូល។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​បុញ្ញកម្ម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​នូវ​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​សំគាល់​នូវ​សំពត់​បង្សុកូល។ ក្នុង​កប្ប​ទី ៤ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ក្សត្រ​ឈ្មោះ​ទុម​ហរៈ ជា​ស្តេច​ចក្រពត្តិ មាន​កម្លាំង​ច្រើន មាន​សមុទ្រ​ទាំង ៤ ជា​ព្រំប្រទល់ ជា​ស្តេច​មានជ័យ​ជំនះ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សុស​ញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុស​ញ្ញ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 637642116764748499
ទៅកាន់ទំព័រ៖