ព្រះត្រៃបិដក ភាគ ៧២

ក្នុង​កប្ប​ទី ២ អំពី​កប្ប​នេះ ខ្ញុំ​បាន​ជា​ក្សត្រ​ឈ្មោះ​មិត្ត​សម្មតៈ ជា​ស្តេច​ចក្រពត្តិ មាន​កម្លាំង​ច្រើន បរិបូណ៌​ដោយ​រតនៈ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តិ​ណសន្ថា​រទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិ​ណសន្ថា​រទាយ​កត្ថេ​រាប​ទាន។


សូ​ចិ​ទាយ​កត្ថេ​រាប​ទាន ទី៧


 [៧៩] ក្នុង​កប្ប​ទី ៣០.០០០ ព្រះសម្ពុទ្ធ​ជានា​យក​នៃ​លោក ព្រះនាម​សុ​មេ​ធៈ មាន​ព្រះ​លក្ខណៈ ៣២ ប្រការ ដ៏​ប្រសើរ (ឧប្បត្តិ​ឡើង)។ ខ្ញុំ​បាន​ប្រគេន​ម្ជុល ៥ ចំពោះ​ព្រះ​សុ​មេ​ធៈ ជាធំ​ជាង​សត្វ​ជើង​ពីរ​នោះ ព្រះអង្គ​មាន​សម្បុរ​ដូច​មាស មានព្រះហឫទ័យ​នឹងធឹង ដើម្បី​ប្រយោជន៍​ដល់​ការ​ដេរ​ចីវរ។
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 637642118733340212
ទៅកាន់ទំព័រ៖