ព្រះត្រៃបិដក ភាគ ៧២

តិ​មិ​របុប្ផិយ​វគ្គ ទី៩
តិ​មិ​របុប្ផិ​យត្ថេ​រាប​ទាន ទី១


 [៨៣] ខ្ញុំ​ដើរទៅ​កាន់​ទី​បណ្តោយ​ខ្សែទឹក ក្បែរ​ឆ្នេរ​ស្ទឹង​ចន្ទ​ភា​គា ក៏បាន​ឃើញ​ព្រះ​សមណ​សម្ពុទ្ធ ព្រះអង្គ​កំពុង​គង់ មាន​ព្រះ​កាយ​ស្អាត​ថ្លា មិន​មាន​សៅហ្មង។ ខ្ញុំ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ចំពោះ​ព្រះអង្គ​នោះ ក្នុង​គ្រានោះ ខ្ញុំ​ក៏​គិត​យ៉ាងនេះ​ថា ព្រះពុទ្ធ​នេះ ព្រះអង្គ​ឆ្លង​រួចហើយ នឹង​ញុំាង​សត្វ​ឲ្យ​ឆ្លង​ផង ព្រះពុទ្ធ​នេះ មាន​ឥន្រ្ទិយ​ទូន្មាន​ហើយ នឹង​ទូន្មាន (នូវ​ពួក​សត្វ) ផង។ ព្រះអង្គ​ជា​អ្នក​ស្រស់ស្រាយ នឹង​ញុំាង​សត្វ​ឲ្យ​ស្រស់ស្រាយ​ផង ព្រះអង្គ​ជា​អ្នក​ស្ងប់​រម្ងាប់ នឹង​ញុំាង​សត្វ​ឲ្យ​ស្ងប់​រម្ងាប់​ផង ព្រះអង្គ​រលត់ទុក្ខ​ហើយ នឹង​ញុំាង​សត្វ​ឲ្យ​រលត់​ផង។ លុះ​ខ្ញុំ​គិត​យ៉ាងនេះ​ហើយ ទើប​កាន់​យក​នូវ​ផ្កា​តិ​មិរ​ព្រឹក្ស ហើយ​ញ្រច​ទៅលើ​ព្រះ​សិរ្សៈ​នៃ​ព្រះពុទ្ធ ព្រះនាម​សិទ្ធត្ថៈ ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ ក្នុង​កាលនោះ។
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 637642122031152583
ទៅកាន់ទំព័រ៖