ព្រះត្រៃបិដក ភាគ ៧២

សទ្ទ​សញ្ញ​កត្ថេ​រាប​ទាន ទី៨


 [៩០] ខ្ញុំ​នៅ​លើ​កម្រាល​ស្លឹកឈើ នា​ភ្នំ​ហិមពាន្ត បាន​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា ក្នុង​សំឡេង​របស់​ព្រះសម្ពុទ្ធ ព្រះ​នាម​ផុស្សៈ ដែល​កំពុង​សម្តែង​ធម៌។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​នូវ​កុសលកម្ម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​បុញ្ញកម្ម។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សទ្ទ​សញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សទ្ទ​សញ្ញ​កត្ថេ​រាប​ទាន។


ពោធិ​សិញ្ចក​ត្ថេ​រាប​ទាន ទី៩


 [៩១] មាន​ពិធី​ឆ្លង​ព្រះ​មហាពោធិ​ព្រឹក្ស​របស់​ព្រះមានព្រះភាគ ព្រះនាម​វិបស្សី ក្នុង​កាលនោះ ខ្ញុំ​ជា​អ្នកបួស​មានចិត្ត​ស្ងប់​រម្ងាប់ ដើរចូល​ទៅ (ជិត​ដើមពោធិ​ព្រឹក្ស​នោះ)។
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 637642125154589891
ទៅកាន់ទំព័រ៖