ព្រះត្រៃបិដក ភាគ ៧២

សុធា​វគ្គ ទី១០
សុធា​បិ​ណិ្ឌ​យត្ថេ​រាប​ទាន ទី១


 [៩៣] កាល​បុគ្គល​បូជា​ចំពោះ​បុគ្គល​គួរ​បូជា ទោះបី​ព្រះពុទ្ធ ឬសាវ័ក ដែល​កន្លង​ផុត​នូវ​ធម៌​ជា​គ្រឿង​យឺតយូរ ឆ្លងផុត​នូវ​សេចក្តី​សោក និង​ការ​ខ្សឹកខ្សួល។ កាល​បុគ្គល​បូជា​ចំពោះ​បុគ្គល​ទាំងនោះ ដែល​មាន​សភាព​ដូច្នោះ មានទុក្ខ​រលត់​ហើយ លោក​មិន​មាន​ភ័យ​អំពី​ទីណា បុគ្គល​ណាមួយ​មិន​អាច​នឹង​រាប់​បុណ្យ​ថា បុណ្យ​នេះ មាន​ប្រមាណ​ប៉ុណ្ណេះ ឬមាន​ប្រមាណ​ប៉ុណ្ណោះ​ឡើយ។ ក្នុង​លោក​នេះ បុគ្គល​ណាមួយ​ទទួល​នូវ​ភាពជា​ធំ​ក្នុង​ទ្វីប​ទាំង ៤ ការ​ទទួល​នូវ​ឥស្សរភាព​នេះ របស់​បុគ្គល​នុ៎ះ មិនដល់​មួយ​ចំណែក​ទី ១៦ នៃ​ការ​បូជា​នេះ​ឡើយ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​បូក​បាយអ​ក្នុង​ចន្លោះ​ឥដ្ឋ​ចេតិយ របស់​ព្រះសម្ពុទ្ធ ព្រះនាម​សិទ្ធត្ថៈ ទ្រង់​ប្រសើរ​ជាង​ពួក​នរៈ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ជួសជុល​ចេតិយ។
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 637642126389276988
ទៅកាន់ទំព័រ៖