ព្រះត្រៃបិដក ភាគ ៧២

មធុ​បិ​ណ្ឌិ​កត្ថេ​រាប​ទាន ទី៧


 [៩៩] ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ​ព្រះនាម​សិទ្ធត្ថៈ ប្រសើរ​ជាង​ពួក​ឥសី គួរ​ទទួល​នូវ​គ្រឿងបូជា​ក្នុង​ព្រៃធំ ជាទី​ស្ងាត់​មិន​មាន​សំឡេង មិន​មានការ​វឹកវរ ទ្រង់​ជាម​ហា​នាគ មានទុក្ខ​រលត់​ហើយ ជា​បុរស​អាជានេយ្យ​ដ៏​ប្រសើរ ទ្រង់​រុងរឿង​ដូច​ផ្កាយព្រឹក មាន​ពួក​ទេវតា​នមស្ការ​ហើយ។ សេចក្តី​ត្រេកអរ​របស់ខ្ញុំ មាន​ប្រមាណ​ច្រើន​កើតឡើង​មុន ញាណ​ក៏​កើតឡើង​ក្នុង​វេលា​នោះ​ដែរ ខ្ញុំ​ថ្វាយ​ទឹកឃ្មុំ​ចំពោះ​ព្រះ​សាស្តា ដែល​ទើប​ចេញ​អំពី​សមាធិ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា ថ្វាយបង្គំ​ព្រះ​បាទា​របស់​ព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ដោ​យសិរ្សៈ ហើយ​បែរមុខ​ទៅ​ទិសខាងកើត ដើរចេញ​ទៅ។ ក្នុង​កប្ប​ទី ៣៤ ខ្ញុំ​កើតជា​ស្តេច​ឈ្មោះ​សុ​ទស្សនៈ មាន​ទឹកឃ្មុំ​ហូរចេញ​អំពី​ក្រអៅឈូក (ស្រក់​ចុះទៅ) ក្នុង​ភោជន​ក្នុង​វេលា​នោះ ទាំង​ភ្លៀង​ទឹកឃ្មុំ ក៏​បង្អុរ​ចុះ នេះ​ជា​ផល​នៃ​បុព្វកម្ម។
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 637642128956777011
ទៅកាន់ទំព័រ៖