ព្រះត្រៃបិដក ភាគ ៧២

ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​ថ្វាយ​ទឹកឃ្មុំ​ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ទឹកឃ្មុំ។ ក្នុង​កប្ប​ទី ៣២ អំពី​កប្ប​នេះ ខ្ញុំ​បាន​ជា​ស្តេច​ចក្រពត្តិ ៤ ដង ព្រះនាម​សុ​ទស្សនៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មធុ​បិ​ណ្ឌិ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មធុ​បិ​ណ្ឌិ​កត្ថេ​រាប​ទាន។


សេនាសន​ទាយ​កត្ថេ​រាប​ទាន ទី៨


 [១០០] ខ្ញុំ​បាន​ថ្វាយ​កម្រាល​ស្លឹកឈើ ចំពោះ​ព្រះមានព្រះភាគ​ព្រះនាម​សិទ្ធត្ថៈ ទាំង​បាន​រោយរាយ​ផ្កា​ច្បា ជា​ឧបការៈ (ដល់​កម្រាល​ស្លឹកឈើ) ដោយ​ជុំវិញ​ទៀត។
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 637642129549433323
ទៅកាន់ទំព័រ៖