ព្រះត្រៃបិដក ភាគ ៧២
ព្រះគោតម ជាបុគ្គលប្រសើរក្នុងសក្យត្រកូល ទ្រង់រឭកឃើញនូវអំពើរបស់ខ្ញុំ ទ្រង់គង់ក្នុងកណ្តាលជំនុំសង្ឃ ហើយតម្កល់ទុកនូវខ្ញុំក្នុងទីដ៏ប្រសើរ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសារីបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សារីបុត្តត្ថេរាបទាន។
មហាមោគ្គល្លានត្ថេរាបទាន ទី៤
[៤] ព្រះមានព្រះភាគព្រះនាមអនោមទស្សី ជាច្បងក្នុងលោក ជានរាសភៈ មានពួកទេវតាចោមរោម ទ្រង់គង់នៅក្នុងព្រៃហិមពាន្ត។ គ្រានោះ ខ្ញុំកើតជាស្តេចនាគ ឈ្មោះវរុណៈ នៅក្នុងមហាសមុទ្រ ចេះប្លែងរូបបានតាមសេចក្តីប្រាថ្នា។
ID: 637641353656759452
ទៅកាន់ទំព័រ៖