ព្រះត្រៃបិដក ភាគ ៧២

អនុ​រុទ្ធត្ថេ​រាប​ទាន ទី៦


 [៦] ខ្ញុំ​បានឃើញ​ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​សុ​មេ​ធៈ ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ ជា​លោកនាយក ទ្រង់​ចេញ​ចាក​គណៈ ហើយ​គង់នៅ​តែមួយ​អង្គ​ឯង។ ទើប​ខ្ញុំ​ចូល​ទៅ​ជិត​ព្រះ​សុមេធ​សម្ពុទ្ធ ជា​លោកនាយក ហើយ​ផ្គង​អញ្ជលី​អារាធនា ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ​ថា បពិត្រ​ព្រះអង្គ ទ្រង់​មាន​ព្យាយាម​ធំ ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ សូម​ព្រះអង្គ​អនុគ្រោះ ខ្ញុំ​ព្រះអង្គ​សូម​ថ្វាយ​ប្រទីប ដល់​ព្រះអង្គ​ដែល​ទ្រង់​ចម្រើនឈាន ក្បែរ​គល់ឈើ។ ព្រះសយម្ភូ ជា​អ្នកប្រាជ្ញ ប្រសើរ​ជាង​ពួក​អ្នកប្រាជ្ញ​នោះ ទ្រង់​បាន​ទទួល​ហើយ ក្នុង​វេលា​នោះ ខ្ញុំ​បាន​ទម្លុះ​ឈើ​ទាំងឡាយ ដើម្បី​ប្រកប​នូវ​ប្រទីប។ មិន​តែប៉ុណ្ណោះ ខ្ញុំ​បាន​ថ្វាយ​ប្រឆេះចង្កៀង​មួយ​ពាន់ ដល់​ព្រះសម្ពុទ្ធ​ជា​លោក​ពន្ធុ ឯប្រទីប​ទាំងឡាយ ក៏​ឆេះ​រុងរឿង​ឡើង​អស់ ៧ ថ្ងៃ ហើយ​ទើប​រលត់​ទៅវិញ។
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637641356005534657
ទៅកាន់ទំព័រ៖