ព្រះត្រៃបិដក ភាគ ៧២

ព្រោះតែ​ខ្ញុំ​បាន​ថ្វាយ​ប្រទីប​ដោយចិត្ត​ជ្រះថ្លា ដល់​ព្រះសម្ពុទ្ធ​ព្រះនាម​សុ​មេ​ធៈ ទ្រង់​កើត​ក្នុង​កាល ៣០ ពាន់​កប្ប​នោះ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អនុ​រុទ្ធត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អនុ​រុទ្ធត្ថេ​រាប​ទាន។


បុ​ណ្ណ​មន្តា​នី​បុ​ត្ត​ត្ថេ​រាប​ទាន ទី៧


 [៧] ខ្ញុំ​ជា​អ្នកបង្រៀន​មន្ត ចេះចាំ​មន្ត សម្រេច​ត្រៃវេទ មាន​ពួក​សិស្ស​ចោមរោម​ហើយ បាន​ចូល​ទៅ​គាល់​ព្រះសម្មាសម្ពុទ្ធ ដ៏​ប្រសើរ​ជាង​នរជន។ ព្រះ​មហាមុនី ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ជ្រាប​ច្បាស់​នូវ​សត្វលោក ព្រះអង្គ​ជា​អ្នក​គួរ​ទទួល​គ្រឿងបូជា បាន​សម្តែង​នូវ​កម្ម​របស់ខ្ញុំ​ដោយសង្ខេប។ ខ្ញុំ​បាន​ស្តាប់ធម៌​នោះ​ហើយ ក៏​ផ្គង​អញ្ជលី​ថ្វាយបង្គំ​ព្រះ​សាស្តា ហើយ​បែរមុខ​ឆ្ពោះទៅ​កាន់​ទិសទក្សិណ ដើរចេញ​ទៅ។
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637641357059443973
ទៅកាន់ទំព័រ៖