ព្រះត្រៃបិដក ភាគ ៧៣

ឯក​ទី​បិ​យត្ថេ​រាប​ទាន ទី៧


 [៧៧] ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ថ្វាយ​ប្រទីប​មួយ​ដល់​ព្រះ​មុនី ព្រះ​នាម​បទុមុ​ត្ត​រៈ ទៀប​ដើម​ស្រល់ ជា​ពោធិព្រឹក្ស​ដ៏​ប្រសើរ។ កាល​ខ្ញុំ​កើត​ក្នុង​ភព កាល​ការ​សន្សំ​បុណ្យ​កើត​ហើយ ខ្ញុំ​ក៏​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ប្រទីប។ ក្នុង​កប្ប​ទី ១៦ ពាន់ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៤ ជាតិ ព្រះនាម​ចន្ទា​ភៈ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯក​ទី​បិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​នេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯក​ទី​បិ​យត្ថេ​រាប​ទាន។
ចប់ ភាណវារៈ ទី៩។

ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 637642231612659111
ទៅកាន់ទំព័រ៖