ព្រះត្រៃបិដក ភាគ ៧៣

ពន្ធុ​ជីវ​កត្ថេ​រាប​ទាន ទី២


 [៨២] ព្រះសម្ពុទ្ធ ព្រះនាម​សោ​ភិ​តៈ ជា​ព្រះសយម្ភូ ដែល​សប្បុរស​សរសើរ​ហើយ ព្រះអង្គ​ស្តេច​ចូល​សមាធិ គង់នៅ​ត្រង់​ចន្លោះភ្នំ។ ខ្ញុំ​កំពុង​ស្វែង​រក​ផ្កាដ​៏​ប្រសើរ ដែល​កើត​ក្នុងទឹក​នៃជា​តស្រះ ក៏បាន​ឃើញ​ផ្កា​ច្បារ ក្នុង​លំដាប់​ស្មើ។ ខ្ញុំ​កាន់​យក​ដោយដៃ​ទាំងពីរ ចូល​ទៅ​គាល់​ព្រះ​មហាមុនី ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​បូជា​ដល់​ព្រះ​សោ​ភិត​សម្ពុទ្ធ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ១៤ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​សមុទ្ទ​កប្បៈ ជាធំ​ជាង​ជន មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ពន្ធុ​ជីវ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពន្ធុ​ជីវ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 637642233608439897
ទៅកាន់ទំព័រ៖