ព្រះត្រៃបិដក ភាគ ៧៣

ឯកចិន្តិ​កត្ថេ​រាប​ទាន ទី៧


 [៨៧] កាលណា​ទេវតា​ច្យុត​ចាក​ពួក​ទេវតា ព្រោះ​អស់អាយុ សំឡេង ៣ យ៉ាង របស់​ពួក​ទេវតា កាល​អនុមោទនា តែង​លាន់ឮ​ឡើង​ថា ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​ច្យុត​អំពី​ទេវលោក​នេះ ហើយ​ទៅកាន់​សុគតិ នៅជា​មួយ​នឹង​ពួក​មនុស្ស លុះ​កើតជា​មនុស្ស​ហើយ ចូរ​បាន​នូវ​សទ្ធា​ដ៏​ប្រសើរ ក្នុង​ព្រះ​សទ្ធម្ម​ចុះ សទ្ធា​របស់​អ្នក​ដែល​តាំង​ខ្ជាប់ខ្ជួន​ហើយ​នោះ នឹង​កើតជា​មូល តាំងនៅ​ចំពោះ ជា​សទ្ធា​មិន​កម្រើក​ក្នុង​ព្រះ​សទ្ធម្ម ដែល​ព្រះ​សុគត​សម្ដែង​ល្អ​ហើយ ដរាបដល់​អស់ជីវិត។ អ្នក​ត្រូវ​ធ្វើកុសល​ដោយ​កាយ ធ្វើកុសល​ឲ្យ​ច្រើន​ដោយ​វាចា ធ្វើកុសល គឺ​មិន​ព្យាបាទ មិន​មាន​ឧបធិ​ដោយចិត្ត។ តពីនោះ អ្នក​ត្រូវ​ធ្វើបុណ្យ​នោះ ដែល​ខ្លួន​សន្សំ​ហើយ​ឲ្យ​ច្រើន ដោយ​ការ​ឲ្យ​ទាន មួយវិញទៀត ត្រូវញ៉ាំង​ពួក​សត្វ​ដទៃ ឲ្យ​តាំងនៅ​ក្នុង​ព្រះ​សទ្ធម្ម និង​ព្រហ្មចរិយ​ធម៌។ ទេវតា​ជា​អ្នកប្រាជ្ញ​ទាំងឡាយ តែង​រីករាយ​នឹង​អ្នក​ដ៏​ចម្រើន ដែល​ជា​ទេវតា​វិសេស ដោយ​សេចក្តី​អនុគ្រោះ​នេះ​ថា ម្នាល​ទេវតា អ្នក​ចូរ​មក​រឿយៗ។
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 637642235238439856
ទៅកាន់ទំព័រ៖