ព្រះត្រៃបិដក ភាគ ៧៣

ឯកចារិ​យត្ថេ​រាប​ទាន ទី៩


 [៨៩] ក្នុង​កាលនោះ មាន​សំឡេង​ខ្លាំង​ក្នុង​ពួក​ទេវតា​ឋាន​តាវត្តិង្ស​ថា ព្រះពុទ្ធ​បរិនិព្វាន​ក្នុង​លោក​ផង ពួក​យើង​នៅ​មាន​រាគៈ​ផង។ កាល​ទេវតា​ទាំងនោះ កើត​សេចក្តី​សង្វេគ ប្រកបដោយ​សរ គឺ​សេចក្តី​សោក ខ្ញុំ​ជា​អ្នក​រឹងប៉ឹង​ដោយ​កម្លាំង​របស់​ខ្លួន ក៏បាន​ទៅ​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ។ ខ្ញុំ​យក​ផ្កា​មន្ទារ​វៈ ដែល​ពួក​ទេវតា​និមិ្មត​ជា​កម្រង បាន​បូជា​ដល់​ព្រះពុទ្ធ ក្នុង​កាលដែល​ទ្រង់​បរិនិព្វាន។ កាលនោះ ពួក​ទេវតា​ទាំងអស់ និង​ពួក​ទេពអប្សរ ក៏​ត្រេកអរ​ចំពោះ​ខ្ញុំ ខ្ញុំ​មិនដែល​ទៅ​កើត​ក្នុង​ទុគ្គតិ អស់​មួយ​សែន​កប្ប។ ក្នុង​កប្ប​ទី ៦០,០០០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ១៦ ជាតិ ព្រះនាម​មហា​មល្ល​ជនៈ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បត្ត​ហើយ។
 បានឮ​ថា ព្រះ​ឯក​ចរិយ​ត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកចារិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637642244145471073
ទៅកាន់ទំព័រ៖